បាក់ស្រុតអគារមួយកន្លែងសល់ពីជំនាន់បារាំង ក្នុងសង្កាត់ផ្សារកណ្តាលទី២ បង្កការភ្ញាក់ផ្អើលទាំងយប់

359

ភ្នំពេញ៖ សំណង់អគារស្នាក់នៅរបស់ប្រជាពលរដ្ឋចំនួន៦គ្រួសារ ដែលមានសភាពចាស់ទ្រុឌទ្រោម ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៤៨ ភូមិ៥ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានបាក់ស្រុត ក្រោយមានភ្លៀងលាយខ្យល់យ៉ាងខ្លាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

អាជ្ញាធរ បានបញ្ចាក់ថា សំណង់អគារដែលបានបាក់ស្រុតនេះគឺមានចំនួន៣ល្វែងជាប់គ្នាជាប្រភេទសំណង់ជញ្ជាំងឥដ្ឋប្រក់ដំបូលស័ង្គសីសល់ពីជំនាន់អណានិគមនិយមបារាំង ។

ចំពោះការបាក់ស្រុតអគារចាស់នេះ មិនបណ្តាលឲ្យមានការប៉ះពាល់ដល់អាយុជីវិត ឬរងរបួសណាមួយដល់ប្រជាពលរដ្ឋនោះទេ ដោយសារតែមិនមានអ្នកស្នាក់នៅក្នុងអគារនេះឡើយ។

ក្រោយកើតហេតុ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានចុះពិនិត្យដល់ទីតាំងអគារនេះ ដែលកន្លងមកអជ្ញាធរសង្កាត់-ខណ្ឌ ធ្លាប់ជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅទីតាំងនេះឱ្យចាកចេញពីអគារដើម្បីការពារសុវត្ថិភាព៕





Turbo tech solutions
HQP