អ្នកចូលចិត្តញាំពងមាន់អាំងសូមប្រុងប្រយ័ត្ន!ស៊ុតមាន់ជាង ៨,០០០គីឡូក្រាម ត្រូវ ក.ប.ប ដុតកម្ទេចចោលក្រោយរកឃើញថាខូចគុណភាព

59

ភ្នំពេញ៖ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែបន្លំ(ក.ប.ប.​) សហការជាមួយអាជ្ញាធរដែនដី បានធ្វើការកម្ទេចចោលទំនិញដែលជាស៊ុតមាន់ចំនួន ៨, ១៩០គីឡូក្រាម ក្រោយរកឃើញថាស៊ុតមាន់ទាំងអស់នោះពុំមានអនុលោមភាពត្រឹមត្រូវតាមបទប្បញ្ញត្តិ ពុំមានឯកសារបញ្ជាក់ពីគុណភាពត្រឹមត្រូវ និងពុំបានអនុវត្តលក្ខខណ្ឌតម្រូវនៃម្ហូបអាហារ។

ភាពមិនអនុលោមទាំងអស់នេះពិតជាធ្វើឱ្យមានហានិភ័យលើសុខភាពអ្នកប្រើប្រាស់ និងប៉ះពាល់សុខភាពអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរ ប្រសិនបើស៊ុតទាំងអស់នេះរបូតទៅលើទីផ្សារ។

អគ្គនាយកដ្ឋាន ក.ប.ប. ក៏បានណូមពរដល់ធុរកិច្ចជន និងប្រតិបត្តិករអាជីវកម្មទាំងអស់អនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធី និងអនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេសដែលមានចែងជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ បន្ទាប់ពីមានការចង្អុលបង្ហាញផ្ទាល់ពី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ និងលោកប៊ុន ចំរើន អគ្គយករង នៃអគ្គនាយកដ្ឋាន ក.ប.ប.៕

Turbo tech solutions
HQP