បុរសម្នាក់ត្រូវមនុស្សមួយក្រុមដេញកាប់ប្លន់រងរបួសធ្ងន់​ដឹកតាមរុឺម៉កយកទៅសង្គ្រោះបន្ទាន់

43

​ភ្នំពេញ​៖​ បុរសម្នាក់ត្រូវបានជនសង្ស័យមួយក្រុមដេញកាប់ប្លន់យកម៉ូតូបានសម្រេច​ និងបណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋជិតខាងដឹកតាមរុឺម៉កយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យរុស្ស៊ី​ កាលពីវេលាម៉ោង៨​និង៥០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង​ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកេីតហេតុបានប្រាប់ឱ្យដឹងថា​ ពេលកើតហេតុ​មានជនសង្ស័យមួយក្រុមប្រដាប់ដោយដាវបានជិះម៉ូតូមិនស្គាល់ម៉ាកជាច្រើនគ្រឿងដេញកាប់ប្លន់ទៅលើបុរសរងគ្រោះម្នាក់ពុំដឹងថាមកពីចំណុចណានោះទេ​ លុះជិះមកដល់ចំណុចផ្លូវបេតុងគេហៅផ្លូវប្រឡាយបារាំង​ (កន្លែងកេីតហេតុ)ស្រាប់តែក្រុមជនសង្ស័យទាំងនោះទាញដាវកាប់ទៅលើបុរសរងគ្រោះជាច្រើនដាវចំដៃមួយចំហៀងស្ទើរតែដាច់ចេញពីស្មាររងរបួសធ្ងន់ រួចក៏លេីកយកម៉ូតូម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២៣មួយគ្រឿងរបស់ជនរងគ្រោះជិះគេចខ្លួនបាត់អស់​ទៅ ។ ពេលនោះ​ប្រជាពលរដ្ឋជិតខាងក៏បានព្យាយាមជួយទៅលើជនរងគ្រោះយកឈើនិងដុំថ្មគប់ទៅលើជនសង្ស័យដែរ តែទោះជាយ៉ាងណាក៏មិនអាចឃាត់យកម៉ូតូជនរងគ្រោះមកវិញបានដែរ ។ 

​បន្ទាប់មកពួកគាត់ជាពលរដ្ឋល្អ​ក៏បាននាំគ្នាយកម៉ូតូសណ្ដោងរុឺម៉កដឹកបុរសរងគ្រោះទៅកាន់មន្ទីរពេទ្យរុស្ស៊ីដើម្បីសង្គ្រោះបន្ទាន់ ព្រមទាំងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងកើតហេតុផងដែរ។

​ក្រោយមក​ សមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣​ បានចុះមកដល់ រួចសុំឆែកកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ​ដេីម្បីយកទៅធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យខាងតែបាន​ ៕​

Turbo tech solutions
HQP