ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបង្ហាញពីអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដចំនួន២នាក់ដែលទើបរកឃើញ នៅស្រុកគិរីវង់ និងស្រុកបាទី

230

តាកែវ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហញអត្ដសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់បន្ថែមទៀត ដែលទើបរកឃើញនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ម្សិលមិញ។

អ្នកជំងឺកូវីដ១៩ ដែលទើបរកឃើញនេះ រួមមាន

ទី១៖ ឈ្មោះ អើក វណ្ឌី អាយុ២៦ឆ្នាំ រស់នៅភូមិជាវប្ដីខាងកើត ឃុំតាអូរ ស្រុកគិរីវង់

ទី២៖ ឈ្មោះ វុធ សុខេន ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី។ បច្ចុប្បន្នបុគ្គលទាំងពីរនាក់ខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី និងស្រុកគិរីវង់។

សូមបញ្ជាថា ឈ្មោះ អើក វណ្ឌី បានត្រឡប់មកពីរាជធានីភ្នំពេញ មកលេងស្រុកកំណើត នៅភូមិជាវប្ដីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លុះដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាករបស់បុគ្គលឈ្មោះ អើក វណ្ឌី ទៅធ្វើតេស្តលើកទី១ រហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លទ្ធផលសំណាកចេញមកគឺវិជ្ជមានជំងឺកូវីដ-១៩។

ដោយឡែក ចំពោះអ្នកប៉ះពាល់ជាមួយឈ្មោះ អើក វណ្ឌី ចំនួន៤១នាក់ (ស្រី១៦នាក់) ក្នុងនោះប៉ះពាល់ដោយផ្ទាល់ ចំនួន០៧នាក់ និងប្រយោល ចំនួន៣៤នាក់ (ស្រី១៦នាក់) បច្ចុប្បន្នត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យ បានចាត់បញ្ជូនមកធ្វើចត្តាឡីស័កនៅសាលាគរុកោសល្យភូមិភាគតាកែវ ចំនួន០៧នាក់ រីឯ៣៤នាក់ទៀត ណែនាំឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល)។

ចំពោះឈ្មោះ វុធ សុខេន មិនទាន់ដឹងថា ប៉ះពាល់ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ណាទេ (គ្មានប្រភពច្បាស់លាស់) ចំពោះអ្នកប៉ះពាល់ជាមួយឈ្មោះ វុធ សុខេន ចំនួន១៣នាក់ (ស្រី០៨នាក់) ក្នុងនោះប៉ះពាល់ដោយផ្ទាល់ចំនួន ០៦នាក់ (ស្រី០៤នាក់) និងប្រយោលចំនួន ០៧នាក់ (ស្រី០៤នាក់) បច្ចុប្បន្នត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យ បានណែនាំឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន ព្រមទាំងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ពាក់ព័ន្ធករណីនេះ អាជ្ញាធរ និងក្រុមគ្រូពេទ្យ កំពុងចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយបុគ្គលទាំង០២នាក់ខាងលើបន្ថែមទៀត៕

Turbo tech solutions
HQP