រដ្ឋបាលខេត្តកំពង់ឆ្នាំង បានទើបរកឃើញអ្នកកើតជំងឺកូវីដ​ ១៩ ថ្មីមា្នក់ទៀត

248

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ម្នាក់ ដែលទើបរកឃើញថ្មី នៅស្រុកបរិបូណ៌។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាន។

ស្ដ្រីជនជាតិវៀតណាមដែលទើបរកឃើញជំងឺកូវីដនេះ ឈ្មោះ ជីន អីហ៉ឹង អាយុ២៧ឆ្នាំ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានបង្ហាញអំពីប្រវត្តិនៃការធ្វើដំណើរ និងទំនាក់ទំនងជាមួយមនុស្សផ្សេងទៀតផងដែរ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង៖

Turbo tech solutions
HQP