នគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន​ ០២នាក់ ករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់

235

កណ្តាល​៖ នៅថ្ងៃទី២៥ ខែមេសា​ ឆ្នាំ២០២១ វេលាម៉ោង១៥​ និង៣២នាទី កម្លាំងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនជនសង្ស័យចំនួន​ ០២នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅត្រង់ចំណុច ភូមិព្រែកហូរលិច០១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្តីនគរបាលក្រុងតាខ្មៅ​ បានឲ្យដឹងថា ៖ ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ លិត ស៉ីផាត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ ។ ២-ឈ្មោះ ឡាយ គៀងហុង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំសំរិត សង្កាត់គងនយ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ ។

ចំណែកឯវត្ថុតាងដកហូតរួមមាន ៖

-ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន ០១កញ្ចប់តូច

-ម៉ូតូ ០១គ្រឿង ម៉ាក C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ស្លាកលេខភ្នំពេញ 1GX-0296

-ទូរស័ព្ទ០១ ម៉ាក OPPO សេរីA៥ ពណ៏ខ្មៅ

-នាឡិកា០១ ម៉ាកSWSS

-កាបូបដៃ០១ ពណ៌ខ្មៅ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

Turbo tech solutions
HQP