បុគ្គលឈ្មោះ លាន់ ឡា ដែលល្មើសវិធានសុខាភិបាល យកសំណាកហើយមិនធ្វើចត្តាឡីស័ក បែរដើរហើរជាច្រើនកន្លែង និងចូលរួមពិធីមង្គលការថែមទៀត ត្រូវបានតុលាការសម្រេចឃុំខ្លួនហើយ

278

យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ការល្មើសនឹងវិធានសុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក និងចម្លងដោយចេតនានូវជំងឺកូវីដ-១៩ ដល់អ្នកដទៃ គឺជាអំពើខុសច្បាប់! នៅពេលនេះ បុគ្គលឈ្មោះ លាន់ ឡា ហៅ ឡា ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ​ដោយសារតែបុគ្គលនេះ៖

១. ក្រោយយកសំណាក ធ្វើតេស្ដរកមេរោគកូវីដ-១៩ ​រួចហើយ គ្រូពេទ្យតម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃនៅផ្ទះរង់ចាំលទ្ធផល តែបែរជាដើរហើរទៅស្ទឹម, ស្ប៉ា, ក្លឹបហាត់ប្រាណ និងទៅចូលរួមពិធីមង្គលការនៅខេត្តកំពត។

២. ក្រោយគ្រូពេទ្យទាក់ទងទៅប្រាប់ថា វិជ្ជមានកូវីដ-១៩ រួចមក ​បុគ្គលរូបនេះ បានបបួលមិត្តភក្តិចំនួន ៥នាក់ ជិះឡានត្រឡប់មកភ្នំពេញវិញ។

អំពើល្មើសរបស់បុគ្គលឈ្មោះ លាន់ ឡា បានធ្វើឲ្យប្រជាពលរដ្ឋចំនួន ២០០នាក់ ត្រូវធ្វើចត្តាឡីស័ក និងមនុស្សចំនួន ​៣នាក់ ​ជិះឡានជាមួយនៅពេលនោះ ឆ្លងមេរោគកូវីដ១៩។

មាត្រា៩ នៃច្បាប់៖ បទចម្លងដោយចេតនានូវជំងឺកូវីដ១៩ ដល់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ។

មាត្រា១៣ និងកថាខណ្ឌ ៣ មាត្រា ២២ នៃអនុក្រឹត្យ៖ បុគ្គលដែលមិនអនុវត្តកាតព្វកិច្ចក្នុងពេលធ្វើចត្តាឡីស័កត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ៥ សែនរៀល ទៅ ២លានរៀន។

ច្បាប់៖ ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ​និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

អនុក្រឹត្យ៖ អនុក្រឹត្យស្ដីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត

Turbo tech solutions
HQP