ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ពីមូលហេតុដែលខ្លួនលក់ទំនិញជូនពលរដ្ឋនៅតំបន់ក្រហម ក្រោយមានការរិះគន់យ៉ាងខ្លាំង

226

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញមកបញ្ជាក់ពីមូលហេតុដែលនាំឱ្យក្រសួងលក់ ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម។

ការចេញមកបញ្ជាក់របស់ក្រសួងបានកើតមានឡើង បន្ទាប់ពីមានមតិរិះគន់មួយចំនួនជុំវិញការលក់របស់ខ្លួន ដែលអ្នកខ្លះថា ក្រសួងធ្វើមិនត្រូវតួនាទី និងអ្នកក្រសួងកំពុងដើរតួនាទីជំនួសអាជីវករជាដើម។

ក្រសួងបានចាត់ទុកការផ្សព្វផ្សាយព័ត៌មានមិនពិត និងមតិវាយប្រហារ បន្ទុចបង្អាក់សកម្មភាពរបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងការបង្ហោះរូបភាពមួយចំនួននៅក្នុងបណ្ដាញសង្គម ដែលមានលក្ខណៈបំភ្លៃការពិត និងច្នៃប្រឌិតព័ត៌មានបង្កឲ្យមានការភាន់ច្រលំដល់សាធារណជន បង្កចលាចលក្នុងសង្គម និងធ្វើឲ្យបាត់បង់ទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលពីសំណាក់មហាជនក្នុងបណ្តាញសង្គម និងពីប្រជាពលរដ្ឋនៅមូលដ្ឋានបិទខ្ទប់បណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងជួបប្រទះការលំបាក និងខ្វះខាតស្បៀងអាហារមូលដ្ឋាន ។

ឆ្លើយតបការវាយប្រហារនេះ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ការចេញលក់ ផ្គត់ផ្គង់ ដឹកជញ្ជូន និងចែកចាយស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋនៅតំបន់ក្រហម គឺខ្លួនធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលជំងឺនេះកំពុងរីករាលដាលខ្លាំង។

ខាងក្រោមជាការបញ្ជាក់ទាំងស្រុងរបស់ក្រសួងពាណិជ្ជកម្ម៖

Turbo tech solutions
HQP