បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានសម្រេចផ្អាកអាជីវកម្មកាស៊ីណូទាំងអស់ ដែលមានអនុស្សរណៈជាមួយក្រសួងសុខាភិបាលជាបណ្ដោះអាសន្ន ក្នុងភូមិសាស្ដ្រខេត្តបន្ទាយ មានជ័យ ចាប់ពី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ។
ប្រការ១ នៃសេចក្ដីសម្រេចនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានបិទអាជីវកម្មកាស៊ីណូ ដែលមានអនុស្សរណៈជាមួយ ក្រសួងសុខាភិបាល ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងថ្មី»។
សូមបញ្ជាក់ថា ការសម្រេចបិទកាស៊ីណូដែលមានអនុស្សរណៈជាមួយក្រសួង សុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញ អ្នកកើតជំងឺកូវីដ១៩ជាបន្ដបន្ទាប់ ដែលជាចំនួនមួយដ៏ច្រើន រហូតខេត្តមួយនេះ បានសម្រេចបិទខ្ទប់តំបន់មួយចំនួននៅក្រុងប៉ោយប៉ែតផងដែរ៕ ដោយឈុនសារ៉ាត

.j.jpg)