ភ្នំពេញ៖ លោក ឌីរ័ត្ន ខេមរុណ អភិបាលរង ខណ្ឌ មាន ជ័យ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានឧបត្ថម្តសម្ភារៈ និងគ្រឿងឧបភោគបិភោគមួយចំនួនជូនចំពោះកងកម្លាំងអន្តរាគមន៍ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ សុីថា អគ្គស្នងការរងនគរបាលជាតិ ។
សម្ភារះក៏ដូចជាគ្រឿងឧបភោគបរិភោគដែល ឯកឧត្តមឧត្តមសេនីយ៍ឯក ចាន់ សុីថា ទទួលបានរួមមាន៖
១. ទឹកសុទ្ធចំនួន 50 យួរក្នុងមួយថ្ងៃ
២. ទឹកក្រូចចំនួន 100 កេស
៣. មីកំប៉ុងចំនួន 10 កេសធំ
៤. អាកុលសុទ្ធចំនួន 2 កានក្នុងមួយថ្ងៃ
៥. ម៉ាសចំនួន 3 ឡាំងធំក្នុងមួយថ្ងៃ
៦. បាយព្រឹក ថ្ងៃ ល្ងាច ចំនួន 200 ប្រអប់ក្នុងមួយថ្ងៃ
៧. នំស្រួយលីលីចំនួន 20 កេសធំ
៨. ទឹកចាហួយហ្វា 20 កេសធំ
៩. និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗជាច្រើនមុខទៀត។
សូមបញ្ជាក់ថា អង្គភាពអន្តរាគមន៍ នៃអគ្គស្នងការនគរបាលជាតិបានបំពេញភារកិច្ចយ៉ាងសកម្មក្នុងពេលអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីអនុវត្តវិធានការបង្កា ការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។




