តារាសម្តែងជើងចាស់ ហ៊ាង រតនា ហ៊ានចំណាយថវិកាចំនួន២មុឺនដុល្លាសម្រាប់កិច្ចការងារមនុស្សធម៍ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ

325

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ជាថ្ងៃដំបូងនៃគម្រោងទឹកប្រាក់២ម៉ឺនដុល្លារ របស់ លោក ហ៊ាង រតនា បានប្រគល់នូវសាច់មាន់ចំនួន៣២០គីឡូក្រាម និងពងមាន់ចំនួន១០៥០គ្រាប់ ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាម្ហូបអាហារជូនដល់កម្លាំងប្រចាំការតាមគ្រប់គោលដៅបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

តារាសម្តែងជើងចាស់ ហ៊ាង រតនា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មានរីករាយញូស៍ថា សកម្មភាពមនុស្សធម៍មួយនេះគឺជាការចូលរួមចំណែកដ៏តូចទេ ជាមួយរាជរដ្ឋាភិបាល ពិសេសគឺដើម្បីលើកទឹកចិត្តកងកម្លាំងសមត្ថកិច្ចដែលបានអនុវត្តភារកិច្ចយ៉ាងមុឺងម៉ាត់ក្នុងចូលរួមទប់ស្កាត់ជម្ងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ។

ក្នុងឱកាសនោះដែរ លោក ហ៊ាង រតនា ក៏បានថ្លែងអំណរអរគុណ និងកោតសសើរដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជំនួសមុខ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមមាញឹកបម្រើប្រជាពលរដ្ឋមិនខ្លាចនឿយហត់ ចូលរួមទប់ស្កាត់ ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាលគួរអោយកត់សំគាល់ ។

Turbo tech solutions
HQP