លោកនាយករដ្ឋមន្រ្តីថៃ ត្រូវបានពិន័យប្រាក់ ៦,០០០បាត ពីបទមិនពាក់ម៉ាស់

259

យោងតាមប្រភពព័ត៍មានThe Thaiger ចុះផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានសសេរថា កាលពីម្សិលមិញនេះលោកនាយករដ្ឋមន្រ្តីប្រទេសថៃបានភ្លេចពាក់ម៉ាស់ពេលទៅប្រជុំនៅវិមានរដ្ឋាភិបាល។ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ត្រូវបានពិន័យជាប្រាក់រហូតដល់ ៦,០០០ បាត ពីបទមិនពាក់ម៉ាស់ពេលចូលរួមប្រជុំ។

រូបថតរបស់លោកនាយករដ្ឋមន្រ្តីកំពុងអង្គុយនៅតុប្រជុំដោយគ្មានម៉ាសបិទមុខត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនបន្ទាប់ពីប្រជុំ។ ក្រោយមករូបថតនោះត្រូវបានលុបចេញ ប៉ុន្តែត្រូវបានចែកចាយដោយអ្នកលេងអ៊ីនធឺណេតសុះសាយបាត់ទៅហេីយ។ បន្ទាប់ពីថ្ងៃលោក ប្រាយុទ្ធ ចាន់អូចា បានបង្ហោះរូបនោះបានមួយថ្ងៃអភិបាលក្រុងបាងកកលោក Aswin Kwanmuang អមដំណើរដោយប្រធានការិយាល័យប៉ូលីសក្រុង និង មន្ត្រីស៊ើបអង្កេតម្នាក់មកពីស្ថានីយ៍ប៉ូលីស Dusit បានធ្វើដំណើរទៅកាន់វិមានរដ្ឋាភិបាល ដើម្បីជូនដំណឹងដល់ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ថាលោកបានរំលោភលើសេចក្តីសម្រេចរបស់ក្រុងដែល តម្រូវឲ្យពាក់ម៉ាស់នៅពេលចេញពីផ្ទះ ហើយនិងត្រូវបានពិន័យជាប្រាក់ ៦,០០០ បាត។

ការពិតទៅមិនមែនលោកនាយករដ្ឋមន្ត្រីមិនចង់ពាក់ម៉ាស់នោះទេ គឺដោយសារលោកភ្លេចខ្លួនហើយមិនបានដាក់ម៉ាស់មកតាមខ្លួន។ នៅអំឡុងថ្ងៃមានការប្រជុំនោះ លោកនាយករដ្ឋមន្ត្រីក៏បានសួរទៅលោកអភិបាលក្រុងថា តើគាត់មានរំលោភលើវិធានការទប់ស្កាត់ជំងឺ COVID-19 ឬទេ? ហើយលោកក៏ព្រមទទួលការពិន័យនៅពេលដឹងថាគាត់ពិតជាខុសមែន៕

អត្ថបទ៖ សេន សុគន្ធតារាវត្តី

Turbo tech solutions
HQP