បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចដាក់ឲ្យដំណើរការឡើងវិញនូវផ្នែកខាងក្នុងផ្សារ (តួផ្សារ) នៃផ្សារក្នុងក្រុងបាត់ដំបង ស្រុកថ្មគោល និងស្រុកមោងឫស្សី ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ក្រោយផ្អាកមួយរយៈដោយសារជំងឺកូវីដ១៩។
ក្នុងសេចក្ដីសម្រេចដែលទទួលបានបញ្ជាក់ថា ផ្សារដែលត្រូវអនុញ្ញាតឲ្យដំណើរការឡើងវិញជាបណ្ដោះអាសន្ននូវផ្នែកខាងក្នុងផ្សារ (តួផ្សារ) ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រួមមាន៖

