អភិបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីណែនាំនៅក្នុងភូមិសាស្រ្តខេត្តពីវិធានការ និងទប់ស្កាត់ការរាលដាល នៃជំងឺកូវីដ១៩

150

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចេញសេចក្ដីណែនាំ ស្ដីពីវិធានការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ដ្រខេត្ត។ នេះបើតាមសេចក្ដីណែនាំដែលទទួលបាននៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

ក្នុងអំឡុងពេលនេះ រដ្ឋបាលក្រុង ស្រុក ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវចាត់វិធានការចាំបាច់នានាក្នុងដែនសមត្ថកិច្ចររបស់ខ្លួន សំដៅគ្រប់គ្រង និងធានាសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាល បង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន អនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមាន៕

Turbo tech solutions
HQP