ក្រចេះ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទី កម្លាំងជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី បានធ្វើការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅត្រង់ចំណុចចំការទួលខ្មោច ភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។
មន្រ្តីនគរបាលស្រុកចិត្របុរី បានឲ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ ផន ទូច ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។
វត្ថុតាងដកហូតរួមមាន ៖
-ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ០២កញ្ចប់ (ធំ-តូច)
-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
-ដែកកេះចំនួន ០៩
-កន្ត្រៃចំនួន ០១
-គ្រាប់កង់សម្រាប់បាញ់កាំភ្លើងខ្យល់ចំនួន០១ប្រអប់
-កាំភ្លើងខ្យល់កែច្នៃចំនួន ០១
-ទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាកអូប៉ូ (OPPO)
-កាបូបដាក់គ្រឿងញៀនចំនួន ០១ ។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

