ជនសង្ស័យ​ចំនួន​៤​នាក់​ រួម​នឹង​សារធាតុ​ញៀន​១៩​កញ្ចប់​តូច​-​ធំ​ ត្រូវ​បានសម្ថកិច្ចឃាត់ខ្លួនបាន

168

រតនគិរី​៖​ ជនសង្ស័យ​ចំនួន​៤​នាក់​ រួម​នឹង​សារធាតុ​ញៀន​១៩​កញ្ចប់​តូច​-​ធំ​ ត្រូវ​បាន​ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ ឃុំ​ឡា​មិ​ញ​បង្ក្រាប​ឃាត់ខ្លួន​ និង​ដកហូត​ ។​

​ករណី​នេះ​ សមត្ថកិច្ច​ធ្វើ​នៅ​ចំណុច​ឃ្លាំង​ចាស់​មួយ​កន្លែង​ (​បរ​កែវ​ចាស់​)​ ស្ថិត​នៅ​ភូមិ​មួយ​ ឃុំ​ឡា​មិ​ញ​ ស្រុក​ប​កែវ​ វេលា​ម៉ោង​១៩​និង​១៥​នាទី​ ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០២១​ ។​

​ជនសង្ស័យ​មានឈ្មោះ​៖

១-​ឈ្មោះ​ ប៉ាក​ ដា​វុ​ធ​ ហៅ​ យួន​ ភេទ​ប្រុស​ អាយុ​ ៤0​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ស្រុក​កំណើត​ សង្កាត់​ច្បារ​អំពៅ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ យឺន​ ឃុំ​ កក់​ ស្រុក​ បរ​កែវ​ ខេត្ត​ រតនគិរី​ មុខរបរ​ រត់​ម៉ូតូឌុប​ ។​

២-​ឈ្មោះ​ ង្វៀ​ង​ យ៉ាំ​ង​តក់​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ ជនជាតិ​ វៀតណាម​ ស្រុក​កំណើត​ ភូមិ​៦​ សង្កាត់​អ្នក​លឿង​ ខេត្តព្រៃវែង​ សព្វ​បច្ចុប្បន្ន​រស់នៅ​ភូមិ​លូត​ ឃុំ​ទីង​ចាក់​ ស្រុក​បរ​កែវ​ ខេត្តរតនគិរី​ មុខរបរ​ កម្មករ​ ។​

៣-​ឈ្មោះ​ ពៅ​ សុខ​ជា​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្រុក​កំណើត​ សង្កាត់​បឹង​កេងកង​៣​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ បច្ចុប្បន្ន​រស់នៅ​ ភូមិ​មួយ​ ឃុំ​ឡា​មិ​ញ​ ស្រុក​បរ​កែវ​ ខេត្តរតនគិរី​ មុខរបរ​ ធ្វើ​ចំការ​ ។​

៤-​ឈ្មោះ​ អុល​ វណ្ណ​ដេ​ត​ ភេទ​ប្រុស​ អាយុ​ ២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្រុក​កំណើត​ ភូមិ​ពុទ្ធា​ ឃុំ​ចក​ ស្រុក​អូរ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ បច្ចុប្បន្ន​រស់នៅ​ ភូមិ​មួយ​ ឃុំ​ឡា​មិ​ញ​ ស្រុក​បរ​កែវ​ ខេត្តរតនគិរី​ មុខរបរ​កម្មករ​ ។​

​សម្ភារៈ​ដកហូត​បាន​រួម​មាន​ ៖​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា​ជា​សារធាតុ​ញៀន​ ចំនួន​១៩​កញ្ចប់​,​ ម៉ូតូ​0៣​គ្រឿង​,​ កាំភ្លើង​កែ​ច្នៃ​០១​ដើម​,​ ទូរស័ព្ទ​ ០២​គ្រឿង​ រួម​នឹង​សម្ភារៈ​សម្រាប់​សេព​មួយ​ចំនួន​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​រួម​វត្ថុ​តាង​ឃាត់​និង​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អ​ធ​ការដ្ឋាន​នគរបាល​ស្រុក​បរ​កែវ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​ ៕

Turbo tech solutions
HQP