ម្ចាស់បុរីល្អពិត លោកជឿន មុន្នីរាក់ ប្រកាស់មិនយកថ្លៃឈ្នួលបន្ទប់ជួលសរុប១៥០បន្ទប់១០០ភាគរយ រហូតដល់ស្ថានការណ៍នៃជម្ងឺកូវីដបានល្អឡើងវិញ

692

ភ្នំពេញ ៖ លោក ជឿន មុន្នីរាក់ អ្នកជំនួញល្បីឈ្មោះ និងជាម្ចាស់បុរីល្អពិត  បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងប្រកាស់មិនយកថ្លៃឈ្នួលបន្ទប់ជួលសរុប១៥០បន្ទប់១០០% រហូតដល់ស្ថានការណ៍នៃជម្ងឺកូវីដបានល្អឡើងវិញ ។ នេះបើតាមការបង្ហោះសារតាមរយៈគណនីហ្វេសប៊ុគរបស់លោកមានឈ្មោះថា  Mony Rak ដែលអង្គភាពព័ត៌មានរីករាយញូស៌ទទួលបាននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ។

ការបង្ហោះសារថ្លែងអំណរគុណ អមជាមួយរូបភាពជាច្រើនសន្លឹកដែលភាគច្រើនសុទ្ធសឹងតែជាស្បៀងអាហារ បានធ្វើឡើងក្រោយបងប្អូនកម្មករ កម្មការនីចំនួន១៥០គ្រួសារដែលកំពុងស្នាក់នៅបន្ទប់ជួល របស់លោក ជឿន មុន្នីរាក់ ក្នុងតំបន់ត្រូវបានបិទខ្ទប់ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ទពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទទួលអំណោយពីរាជរដ្ឋាភិបាល រួមមាន អង្ករទំងន់២៥គីឡូក្រាម  មីចំនួន១កេះ ត្រីខចំនួន១យួរ ទឹកត្រីចំនួន១យួរ ទឹកស៊ីអ៊ីវចំនួន១យួរ ។

ជាមួយការថ្លែងអំណរអរគុណដល់ សម្តេចតេជា ហ៊ុន សែន លោក ជឿន មុន្នីរាក់ ក៏បានប្រកាស់មិនយកថ្លៃឈ្នួលបន្ទប់ជួល សរុប១៥០បន្ទប់១០០% រហូតដល់ស្ថានការណ៍នៃជម្ងឺកូវីដបានល្អឡើងវិញ ដែលជាសកម្មភាពមនុស្សធម៍ និងបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការពារ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ផងដែរ ។

Turbo tech solutions
HQP