រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំចំពោះការផ្គត់ផ្គង់ទំនិញជាតម្រូវការប្រចាំថ្ងៃក្នុង «តំបន់លឿងទុំ» និង «តំបន់លឿង»

241

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ស្ដីពីការអនុញ្ញាតគោលការណ៍ពិសេស ចំពោះការផ្គត់ផ្គង់ទំនិញជាតម្រូវការប្រចាំថ្ងៃក្នុង «តំបន់លឿងទុំ» និង «តំបន់លឿង» នៃភូមិសាស្ដ្ររាជធានីភ្នំពេញ។

ក្នុងសេចក្ដីណែនាំដែលទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ច្បាស់ថា សម្រាប់ «តំបន់ក្រហម» ផ្សារ និងទីកន្លែងលក់ម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ត្រូវផ្អាកជាបណ្ដោះអាសន្ន។ ដោយឡែក សម្រាប់ «តំបន់លឿងទុំ» និង «តំបន់លឿង» រាល់សកម្មភាពការងារ មុខរបរ និងអាជីវកម្មពាក់ព័ន្ធផ្នែកផ្គត់ផ្គង់អាហារគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ប៉ុន្ដែត្រូវផ្អាកអាជីវកម្ម នៅចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ ក្នុងអំឡុងពេលបិទខ្ទប់។

ខាងក្រោមនេះជាសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៖

Turbo tech solutions
HQP