រដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញអត្តសញ្ញាណមនុស្ស២១នាក់ទៀត ដែលមានវិជ្ជមានជំងឺកូវីដ១៩

294

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណមនុស្សចំនួន២១នាក់ ដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាន។

រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ រស់នៅឃុំស្វាយទាប ស្រុកចំការលើ, ឃុំកងតាណឹង ឃុំសូរគង ឃុំស្ដៅ ស្រុកកងមាស, ឃុំសំបូរ ស្រុកបាធាយ និងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម កំពុងបន្ដស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩បន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈទូរស័ព្ទលេខ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។

សូមជម្រាបថា យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកំពង់ចាម រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១១៥នាក់៕

Turbo tech solutions
HQP