រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី២ ខែឧសភា បានរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ថ្មីម្នាក់ទៀត

183

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសពីការរកឃើញករណីថ្មីមួយទៀត នាយប់ថ្ងៃទី២ ខែឧសភា។ យោងតាមសេចក្ដីប្រកាសព័ត៌មានដែលទទួលបាន អ្នកវិជ្ជមានថ្មីនេះមានឈ្មោះ ដឹង ចាន់ណាត់ ភេទប្រុស អាយុ២១ឆ្នាំ មានអាសយដ្ឋាននៅភូមិទី២ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដែលទើបធ្វើដំណើរមកពីខេត្តព្រះសីហនុ។

យោងតាមសេចក្ដីប្រកាសព័ត៌មានដដែល បុរសខាងលើបានធ្វើដំណើរតាមរថយន្តឈ្នួល មកឈប់នៅមុខវត្តព្រះព្រហ្មរ័ត្ន វេលាម៉ោង១៧៖០០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន គាត់បានជិះរ៉ឺម៉កកង់បីទៅកាន់មណ្ឌលចត្តាឡីស័កសាលាគរុកោសល្យ ហើយក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្តស្រាវជ្រាវទទួលបានលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩។ បច្ចុប្បន្ន ឈ្មោះ ដឹង ចាន់ណាត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

Turbo tech solutions
HQP