នគរបាល​ស្រុក​កោះធំ​ បានចុះ​ធ្វើ​កិច្ចសន្យា​អប់រំម្ចាស់​តារា​បាល់ទះ​នៅ​ភូមិ​ព្រែក​ស៊ឹង​ ឃុំ​សំពៅ​ពូន​ បញ្ឈប់​ជា​បណ្តោះអាសន្ន​

210

​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ មាន​កិត្តិយស​ សូម​បំភ្លឺ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចូល​ផ្ញើ​សារ​របស់​ប្រជាពលរដ្ឋ​ ក្នុង​ប្រអប់​សារ​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ មាន​ខ្លឹមសារ​ថា​ ៖​ ខ្ញុំបាទ​សូម​គោរព​ដល់​លោកពូ​ស្នងការ​ នគរបាល​ខេតកណ្ដាល​ ជាទី​គោរព​ និង​សុំ​មិន​បញ្ចេញ​ឈ្មោះ​សុំ​មេត្តា​ ចុះ​បិទ​ទីតាំង​តារាង​បាល់ទះ​មួយ​កន្លែង​ដែល​មាន​មនុស្ស​មក​លេង​យ៉ាងច្រើន​កុះករ​ដោយ​មិន​ខ្លាច​ពី​ការ​ឆ្លង​ជំងឺ​ និង​មិន​ស្ដាប់​ពី​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ “៣​កុំ​ ៣​កា​ពារ​”​ ដែល​ស្ថិត​នៅ​ភូមិ​ព្រែក​ស៊ឹង​ត្រើយ​ខាងជើង​ព្រែក​ស៊ឹង​ចូល​ទៅ​ក្នុង​តាម​ផ្លូវ​បេតុង​ ប្រហែល​៥០០​ម៉ែត្រ​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ ។​

​ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ខាងលើ​នេះ​រួច​ និង​មានការ​ចង្អុលបង្ហាញ​ពី​ក្រុម​ ការងារ​ប្រតិកម្ម​រហ័ស​ខេត្ត​ លោក​វរសេនីយ៍ឯក​ ស៊ឹ​ម​ ឃាង​ អធិការ​នគរបាល​ស្រុក​ កោះធំ​ បាន​បញ្ជា​អោយ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សំពៅ​ពូន​ ចុះ​ពិនិត្យ​ស្រាវជ្រាវ​ករណី​ខាងលើ​ ។​

​ជា​លទ្ធផល​ ៖​ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោ​៨​និង​៣០​នាទី​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំពៅ​ពូន​ ដឹកនាំ​ដោយ​លោកនាយ​ប៉ុស្តិ៍​បាន​ចុះ​ទៅ​បិទ​ទីតាំង​តារាង​បាល់ទះ​០១​ កន្លែង​ ជា​បណ្ដោះអាសន្ន​ត្រង់​ចំណុច​ម្ចាស់​ទីតាំង​ ឈ្មោះ​ អ៊​ក​ សៀ​ក​នៅ​ ភេទ​ស្រី​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅៗ​ភូមិ​ព្រែក​ស៊ឹង​ ឃុំ​សំពៅ​ពូន​ ស្រុ​កោះធំ​ ខេត្តកណ្តាល​ ។​ បន្ទាប់​មក​សមត្ថកិច្ច​បាន​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ ដល់​ម្ចាស់​ទីតាំង​ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន​ នៅ​តារាង​បាល់ទះ​ខាងលើ​ ដើម្បី​បង្ការ​ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ដោយ​គោរព​តាម​វិធានការ​ “៣​កុំ​ ៣​ការពារ​”​ ។​

​អាស្រ័យ​ហេតុនេះ​ សូម​សាធារណជន​ ដែល​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​មេត្តា​ជ្រាប​ ៕

Turbo tech solutions
HQP