រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណបុគ្គល៧នាក់ ដែលពាក់ព័ន្ធអ្នកជំងឺកូវីដពីរនាក់

224

សៀមរាប៖ ក្រុមការងារនៃរដ្ឋបាលខេត្តសៀមរាប បានស្រាវជ្រាវរកឃើញអ្នករួមដំណើរក្នុងរថយន្តចំនួន៧នាក់ ដែលជិះរថយន្តរួមគ្នាមួយអ្នកជំងឺកូវីដ១៩ ២នាក់ ដែលរកឃើញនៅថ្ងៃទី២ ខែឧសភា។

ក្នុងករណីឆ្លងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅថ្ងៃទី២ ខែឧសភា រដ្ឋបាលខេត្តសៀមរាបបានរកឃើញអ្នកវិជ្ជមានថ្មីចំនួន៤នាក់ ក្នុងនោះមាន២នាក់ គឺឈ្មោះ ស្រី សារ៉េត និងស្រី តុងឈីម ដែលបានជិះរថយន្តជាមួយអ្នកដំណើរ៧នាក់ទៀត។ នៅថ្ងៃនេះ ក្រុមការងារស្រាវជ្រាវបានរកឃើញអ្នកពាក់ព័ន្ធទាំង៧នាក់នោះ និងបានយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលនានាក្នុងមូលដ្ឋានផងដែរ។

Turbo tech solutions
HQP