ឃាត់ខ្លួនមនុស្ស ប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ជល់មាន់តាម អនឡាញនៅក្រុងបាត់ដំបង​ ចំនួន១៧នាក់

189

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំ របស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង  លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនគរបាលខេត្តបាត់ដំបង បានចាត់តាំងឱ្យកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត  ចូលរួមសហការនិងអនុវត្តតាមបញ្ជា ធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តិល្បែង ស៊ីសង(ភ្នាល់ជល់មាន់តាមអនឡាញ) ចំនួនមួយ ទីតាំងស្ថិតនៅភូមិចំការសំរោង២  សង្កាត់ចំការសំរោង  ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងប្រតិបត្តិការកាលពីថ្ងៃទី០២ ខែឧសភា  ឆ្នាំ២០២១  សមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ១៧នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖

– ទូរទស្សន៍  LCD ម៉ាក  Samsung  ពណ៌ ខ្មៅ  ០១  គ្រឿង

– ឧបករណ៍ ផ្ទុក ទិន្នន័យ កាមេរ៉ា សុវត្ថិភាព ០២ គ្រឿង

– រថយន្ត  ចំនួន  ០១  គ្រឿង

– ម៉ូតូ  ចំនួន  ០៥  គ្រឿង

– តុ  ចំនួន  ០២

– កៅអី  មួយ ចំនួន

– កង្ហារ  ០១  គ្រឿង

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំពួកគាត់ មកកាន់ស្នងការដ្ឋានធ្វើការសាកសួរ  ហើយបច្ចុប្បន្នការិយាល័យជំនាញកំពុងរៀបចំកសាងសំ ណុំរឿងដើម្បីបញ្ជូនអ្នកប្រព្រឹត្តិនិងវត្ថុតាងទៅកាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់ ៕

Turbo tech solutions
HQP