ខេត្តបាត់ដំបង រកឃើញមនុស្ស៥នាក់ នៅស្រុកសង្កែបន្ថែមទៀត ឆ្លងជំងឺកូវីដ ១៩

238

បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានប្រកាសពីការរកឃើញមនុស្សចំនួន៥នាក់បន្ថែមទៀត ដែលបានឆ្លងជំងឺកូវីដ១៩ នៅស្រុកសង្កែ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលទទួលបាននៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ពួកគាត់ជាពលករដែលវិលត្រឡប់មកពីប្រទេសថៃ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។ បច្ចុប្បន្នក្រុមគ្រូពេទ្យ បាននិងកំពុងស្វែងរកអ្នកដែលប៉ះពាល់ជាមួយអ្នកជំងឹនៅតាមមណ្ឌលចត្តាឡីស័កមួយចំនួនទៀត ដែលបានពាក់ព័ន្ធជាមួយបុគ្គលខាងលើ។

គួរជម្រាបថា ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន៣៥នាក់ បានជាសះស្បើយចំនួន២៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន៧នាក់៕

Turbo tech solutions
HQP