បាត់ដំបង៖ ព្រះសង្ឃគង់នៅវត្តគាស់ក្រឡ ជីកដីដាក់លូប្រទះគ្រាប់ប្រភេទPKF ចំនួន ១៨កេះ

254

បាត់ដំបង៖ នៅចំណុចវត្តបុរាណនិវេសន៍ (ហៅវត្តគាស់ក្រឡ) ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ព្រះសង្ឃគង់ក្នុងវត្តបានជីកកាយដីដើម្បីដាក់លូធ្វើបង្គន់អនាម័យបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទ (PKF) ចំនួន១៨កេះ ស្មើនឹងចំនួន ៤៥០០គ្រាប់ (ផលិតនៅប្រទេសឣាមេរិច)។ នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ក្រោយទទួលដំណឹង កម្លាំងអធិការដ្ឋាននគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យឃើញថា គ្រាប់ទាំងនោះឣាចកប់ក្នុងសម័យលន់នល់ ហើយខូចគុណភាពប្រហែល៩០%។ បច្ចុប្បន្ន សមត្ថកិច្ចបានរាយការណ៍និងប្រគល់ជូនឣង្គភាពស៊ីម៉ាក់ដើម្បីចាត់ចែងបន្ត។

ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកគាស់ក្រឡ បានថ្លែងអំណរគុណដល់ព្រះសង្ឃគង់ក្នុងវត្តគាស់ក្រឡដែលបានរាយការណ៍ជូនសមត្ថកិច្ចទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕

Turbo tech solutions
HQP