ខេត្តកំពង់ស្ពឺ បានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ បន្ថែមទៀតចំនួន៦នាក់ អ្នកធ្លាប់បានប៉ះពាល់សូមទៅយកសំណាកជាបន្ទាន់

245

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦នាក់បន្ថែមទៀតដែលទើបរកឃើញថ្មី នៅស្រុកសំរោងទង, ស្រុកបសេដ្ឋ និងស្រុកឧដុង្គ។

រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏សូមអំពាវនាវដល់ប្រជាបលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃទៀតឡើយ៕

Turbo tech solutions
HQP