នគរបាល បានឃាត់ខ្លួនយុវជន ៣នាក់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅស្រុកថ្មគោល

292

បាត់ដំបង៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការណ៍ជាមួយប៉ុស្តិនគរបាលរដ្ឋបាលតាពូង ប៉ុស្តិ៍រូងជ្រៃ និងប៉ុស្តិ៍គោកឃ្មុំ បានចុះប្រតិបត្តិការបង្រ្កាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន ០៣នាក់ នៅត្រង់ចំនុចក្រុមទី១៦ ភូមិកៀនកែស១ឃុំគោកឃ្មុំ ស្រុកថ្មគោល ។ កាលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥និង២០នាទី។

យោងតាមរបាយការណ៍របស់នគរបាលស្រុកថ្មគោល យុវជនទាំង៣នាក់ គឺ ១.ឈ្មោះ ឆន ឆដា ភេទប្រុស អាយុ ២៧ឆ្នាំ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល។ ២ ឈ្មោះ បូ ឌី ភេទប្រុស អាយុ ២៧ឆ្នាំ ភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និង៣ ឈ្មោះ រីម ដារ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល។ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន បំពង់កែច្នៃសំរាប់ជក់ចំនួន០១ បំពង់ទែម៉ូម៉ែត្រសំរាប់ជក់គ្រឿងញៀន០១ ដែកកេះចំនួន០១ ទូរស័ព្ទដៃចំនួន០២គ្រឿង និងសំបកថង់មួយចំនួន។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វើការអប់រំណែនាំ អំពីផលប៉ះពាល់នៃគ្រឿងញៀន និងបានឲ្យពួកគេធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់គ្រឿងញៀន រួចអញ្ជើញក្រុមគ្រួសារមកធ្វើលិខិតធានា នាំយកពួកគេទៅលំនៅដ្ឋានវិញ៕

Turbo tech solutions
HQP