ព្យុះស៊ីក្លូន Seroja បានបោកបក់មកលើកោះទីម័ររបស់ឥណ្ឌូនេស៊ី ហេីយមនុស្ស ១៨៣ នាក់បានស្លាប់

244

ព្យុះស៊ីក្លូន Seroja បានបោកបក់មកលើកោះទីម័ររបស់ឥណ្ឌូនេស៊ី ហេីយមនុស្ស ១៨៣ នាក់បានស្លាប់។ ប្រភពព័ត៍មានCNAចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បានផ្សាយថា៖ ទោះបីជាមានសញ្ញាច្បាស់ថាព្យុះស៊ីក្លូនដ៏ខ្លាំងក្លាកំពុងផ្ទុះឡើងក៏ដោយក៏ប្រជាជនឥណ្ឌូនេសុីនៅតែបន្តសកម្មភាពរស់នៅមានដូចធម្មតាដោយគ្មានការត្រៀមខ្លួនទុកជាមុននៅខេត្តភាគខាងកេីតឥណ្ឌូនេស៊ី Nusa Tenggara កាលពីខែមុន។ ការចុះចតលើដីនិងការហោះហេីរលេីអាកាសរបស់យន្ដហោះក្នុងអាកាសធាតុដ៏លំបាកនោះគឺត្រូវបានផ្អាកបញ្ឈប់សកម្មភាពដោយឡែកក្រៅពីនេះស្ទើរតែគ្មានការរៀបចំណាមួយឡើយ។ អ្នកស្រុកបាននិយាយថាពួកគេមិនដែលត្រូវបានគេណែនាំពីបញ្ហានេះទេ ដោយមន្រ្តីរដ្ឋាភិបាលហាក់ដូចជាមិនសូវយកចិត្តទុកដាក់ចំពោះបញ្ហាគ្រោះមហន្តរាយនេះដែលកាន់តែខ្លាំងឡើង ៗ ចាប់តាំងពីថ្ងៃទី ២ ខែមេសានៅពេលព្យុះសុីក្លូននេះធ្វើដំណើរឆ្លងកាត់សមុទ្រសាវូ។ សូម្បីលោក Thomas Bangke ប្រធានផ្នែកកាត់បន្ថយគ្រោះមហន្តរាយក៏ហាក់ដូចជាព្រងើយកណ្តើយចំពោះការណែនាំនេះដែរ។ នៅកោះBali លោកThomas Bangle មិនបានកាត់បន្ថយការធ្វើដំណើរ,ការលក់ដូរនិងការនិងបញ្ជាទិញសម្ភារៈសម្រាប់ការរៀបចំគ្រោះមហន្តរាយត្រឡប់សារជាថ្មីទេ។ នៅទីបំផុតគាត់ត្រូវបានគេដកចេញពីតំណែងរបស់គាត់នៅថ្ងៃក្រោយដោយសារការធ្វេសប្រហែសនឹងភារកិច្ចរបស់គាត់។ ក្រោយមកព្យុះស៊ីក្លូនត្រូពិកSerojaបានបោកបក់នៅព្រឹកព្រលឹមថ្ងៃទី ០៤ ខែមេសាដែលស្របពេលប្រជាជនភាគច្រើនជាអ្នកកាន់សាសនាគ្រឹស្តកំពុងរៀបចំអបអរពិធីបុណ្យEaster។ ព្យុះស៊ីក្លូនបានចូលមកជិតទីប្រជុំជនខេត្ដKupangដែលជាទីក្រុងដែលមានប្រជាជនប្រមាណជា៤០០.០០០ នាក់។

Turbo tech solutions
HQP