កណ្តាល៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទី កម្លាំងប៉ុស្តិ៍សំបួរមាស បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីរក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅត្រង់ចំណុចភូមិជ្រែ១០០ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។
មន្រ្តីនគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ជនសង្ស័យចំនួន ០២នាក់
១-ឈ្មោះ ហង្ស សុខហេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្របឹង ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
២-ឈ្មោះ បួន គឹមឡុង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ចំបក់ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ចំណែកឯវត្ថុតាងដកហូតរួមមាន ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន ០៣កញ្ចប់ មធ្យម ០១កញ្ចប់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តនីតិវិធី ៕

