រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចផ្អាកផ្នែកខ្លះនៃក្រុមហ៊ុន ហ្វាស មេកឃីង ឯ.ក នៅក្រុងច្បារមន ក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩

195

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកក្រុមទី៨B ៩B ១០B ជាបណ្ដោះអាសន្ននៃក្រុមហ៊ុន ហ្វាស មេកឃីង ឯ.ក (Fast Making) ស្ថិតនៅក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានបុគ្គលិកឆ្លងជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលទទួលបានរដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កម្មករ កម្មការិនី នៅក្រុមខាងលើត្រូវសហការជាមួយមន្ដ្រីសុខាភិបាល ដើម្បីផ្ដល់សំណាករកមេរោគកូវីដ១៩ និងត្រូវធ្វើចត្ដាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ចំពោះនិយោជក នៃក្រុមហ៊ុននេះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្នុងការទប់ស្កាត់ ស្រាវជ្រាវ និងរុករកអ្នកប៉ះពាល់ផ្សេងៗទៀតដើម្បីយកសំណាក។ ក្នុងករណីកម្មករ កម្មការិនី ខកខានមិនបានទៅផ្ដល់សំណាកតាមកាលកំណត់ ត្រូវទៅផ្ដល់សំណាកនៅមន្ទីរពេទ្យបង្អែក ដែលនៅក្បែរលំនៅឋាន៕

Turbo tech solutions
HQP