រដ្ឋបាលខេត្តបាត់ដំបង សម្រេចបិទទីតាំងឱសថស្ថានមួយនៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក រហូតដល់មានការសម្រេចជាថ្មី

314

បាត់ដំបង៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចេញសេចក្ដីសម្រេចបិទទីតាំងជាបណ្ដោះអាសន្នឱសថ ពេជ្រ ចិន្ដា ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ក្រោយពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩ ដែលធ្វើដំណើរមកពីខេត្តកណ្ដាល។

ក្នុងសេចក្ដីសម្រេចដែលទទួលបាននៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ការបិទជាបណ្ដោះអាសន្ននូវ ឱសថ ពេជ្រ ចិន្ដានេះ ធ្វើឡើងដើម្បីទប់ស្កាត់ការរាលដាល នៃជំងឺកូវីដ១៩ ក្រោយពីបានរកឃើញឈ្មោះ ភ៉ិន មេត្តា អាយុ៣២ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មានជំងឺកូវីដ១៩ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ និងបានចូលទីតាំងឱសថស្ថាននេះ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តបាត់ដំបង៖

Turbo tech solutions
HQP