រដ្ឋបាលខេត្តសៀមរាប បានរកឃើញវិជ្ជមានជំងឺកូវីដ ១៩ ម្នាក់ទៀត

153

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកជំងឺកូវីដ១៩ម្នាក់ទៀត នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ។ ក្នុងសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី០៨ ខែឧសភា នេះ រដ្ឋបាលខេត្ត បានឱ្យដឹងថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីនេះ គឺជាអ្នកបានមកធ្វើចត្តាឡីស័ក ចំណែកអ្នករួមដំណើរទាំង៨នាក់ ក៏បានកំណត់អត្តសញ្ញាណរួចហើយ។ អ្នកជំងឺរូបនេះ មានឈ្មោះ រូន រាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដែលបានធ្វើដំណើរមកពីរាជធានីភ្នំពេញ វេលាម៉ោង១២៖០០នាទី ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តាមរយៈរថយន្តឈ្នួល ១២កៅអី ដោយរួមដំណើរជាមួយមិត្តភក្តិម្នាក់ ដែលមានអាសយដ្ឋាននៅភូមិជាមួយគ្នា។

រដ្ឋបាលខេត្តសៀមរាប បានជម្រាបប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងអ្នកបើកបរដូចបានបញ្ជាក់ជូន សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕

Turbo tech solutions
HQP