ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបន្តផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មរោងចក្រចំនួន២ នៅក្នុងស្រុកព្រៃនប់ រយៈពេល៥ថ្ងៃបន្ថែមទៀត ក្រោយរកឃើញកម្មករកើតជំងឺកូវីដ១៩។
បើតាមលិខិតរបស់លោក គួច ចំរើន ដែលទទួលបានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើយោងតាមការពិនិត្យវាយតម្លៃរបស់ក្រុមការងារនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានបញ្ជាក់ថា នៅមិនទាន់អស់ករណីអ្នកពាក់ព័ន្ធជាមួយនឹងជំងឺកូវីដ១៩ នៅក្នុងរោងចក្រនៅឡើយទេ»។
ខាងក្រោមនេះជាលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ៖

