កណ្តាល៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅចំណុចផ្លូវលេខ១១០ ភូមិ ខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។កាលឃាត់នេះ ធ្វើឡើងកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២៣និង២០នាទី ។
យោងតាមរបាយការណ៍របស់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ម៉ន ម៉េងលី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្ត កណ្តាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមាន៖ ១. ម្សៅក្រាម ពណ៌ សថ្លា សង្ស័យ ជាគ្រឿងញៀន (ម៉ាទឹកកក ) ចំនួន ០២កញ្ចប់តូច, ២. ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកវ៉េវ ពណ៌ទឹកប៊ិច ស្លាកលេខ ព្រះសីហនុ 1E-1337, ៣. ទូសព្ឌ័ ចំនួន០១គ្រឿង ម៉ាក OPPO។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប បានបន្តឲ្យដឹងទៀតថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ធ្វើការចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដល់ចំនុចកើតហេតុ ប្រទះឃើញជនសង្ស័យខាងលើកំពង់ជិះម៉ូតូ ក៏បានឃាត់ធ្វើការត្រួពិនិត្យរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០២កញ្ចប់តូច រួចនាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាងបញ្ជូនមកប៉ុស្តិ៍នគរបាលខ្ពប ដើម្បីសាកសួរ ។ នៅចំពោះមុខឈ្មោះ ម៉ន ម៉េងលីបាន សារភាពថា គ្រឿងញៀនខាងលើនេះ ជារបស់ខ្លួបានទិញពី ឈ្មោះ វាសនា នៅម្តុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន០២កញ្ចប់តូចតម្លៃ ៤០,០០០៛ (បួនម៉ឺនរៀល) ដើម្បីយកទៅប្រើប្រាស់(ជក់)។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី ៕
