នគរបាល​ស្រុក​ឯក​ភ្នំ​ បាន​ឃាត់​ខ្លួ​ន បុរស​ម្នាក់​ពី​បទ​ជួញដូរនូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​

208

​បាត់ដំបង​ ៖​ នៅ​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១៧​និង​៣០​នាទី​ នៅ​ចំណុច​ភូមិ​គោក​ដូង​ ឃុំ​ពាម​ឯក​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ​ បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់​ឃុំខ្លួន​ លេខ​៦០២​ត​.​ព្រ​ ចុះ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​ ២០២០​ របស់​លោក​ អ៊ី​ សុវណ្ណ​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​ លើ​ជនជាប់ចោទ​ឈ្មោះ​ ពឿ​ន​ សុ​ផាត​ ភេទ​ប្រុស​ អាយុ​ ៣៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​គោក​ដូង​ ឃុំ​ពាម​ឯក​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​។​

​ជនជាប់ចោទ​ខាងលើ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ជួញ​ ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​តា​ព្រួច​ សង្កាត់​ក្តុល​ដូនទាវ​ ក្រុង​បាត់ដំបង​ កាលពី​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​ ២០២០​។​

​ករណី​ខាងលើ​ នគរបាល​ជំនាញ​បាន​បញ្ជូន​ជនជាប់ចោទ​ខាងលើ​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕​

Turbo tech solutions
HQP