គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធ្ងន់​និង​ម៉ូតូ​ បណ្តាល​ឲ្យ​បុរស​ម្នាក់​ រង​របួសធ្ងន់​នៅ​ស្រុក​ថ្មគោល

251

​បាត់ដំបង​ ៖​ បុរស​ម្នាក់​បាន​រង​របួសធ្ងន់​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​ និង​ម៉ូតូ​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​ក្រុម​ទី​០១​ ភូមិ​បឹង​ព្រីង​ ឃុំ​បឹង​ព្រីង​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ នៅ​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ២១​និង​១៥​នាទី​ ។​

​លោក​វរសេនីយ៍ឯក​ ផង់​ សុភាព​ អធិការ​នគរបាល​ស្រុក​ថ្មគោល​ បាន​រាយការណ៍​ អោយ​ដឹង​ថា​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ C125​ ពណ៌​ខ្មៅ​ ស៊េរី​២០១២​ ពាក់​ស្លាក​លេខ​ ប​.​មាន​ជ័យ​ 1G-9422​ បើកបរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង​ដល់​ចំណុច​កើតហេតុ​ បាន​រេ​ចង្កូត​ចូល​គន្លង​ផ្លូវ​ខាងឆ្វេង​ធ្វើ​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ម៉ាក​អាស៊ី​ (ASIA)​ ពណ៌​សលាយ​បៃតង​ ស៊េរី​១៩៩៥​ ស្លាក​លេខ​ក្បាល​ស្វាយ​រៀង​ 3A-0716​ ​ស្លាក​លេខ​សឺ​ម៉ី​រ៉​ម៉ក​សណ្តោង​តាកែវ​ 4A-0080​ បើកបរ​ច្រាស់ទិស​គ្នា​គេច​មិន​ផុត​ ក៏​បុក​ម៉ូតូ​កំពុង​រ៉េ​ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​ចំនួន​ ០១​នាក់​ ចំណែក​រថយន្ត​ចត​ចោល​នៅ​កន្លែង​កើតហេតុ​ ហើយ​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​។​ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ ហាន​ សុខ​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ រស់នៅ​ភូមិ​តា​សី​ ឃុំ​តា​ម៉ឺន​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​ របួសធ្ងន់​ (​ពាក់មួក​សុវត្ថិភាព​)​ និង​អ្នក​បើក​របរ​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​ (​រត់គេច​ខ្លួន​)​ ។​

​ករណី​នេះ​ កម្លាំង​ជំនាញ​នគរបាល​ស្រុក​បាន​យក​រថយន្ត​សង្គ្រោះ​ដឹក​ជន​រង​គ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ថ្មគោល​ រួច​ធ្វើការ​វាស់វែង​និង​ប្រគល់​ឱ្យ​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕​

Turbo tech solutions
HQP