ឃាត់​ខ្លួន​ជនសង្ស័យ០២នាក់ ករណីជួញដូរនូវសារធាតុ​ញៀន​ដោយ​ខុសច្បាប់​​

228

ខេត្តកំពង់ចាម៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ​២០២០១ វេលាម៉ោង ១១ និង៥០នាទី​ នៅចំណុច ភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​ សហការជាមួយ​ជំនាញនៃអធិការរដ្ឋាននគរបាលស្រុកកំពង់សៀម និងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណីជួញដូរ​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ​ (ដោយប្រើវិធានញុះញង់) ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០២នាក់ ។

១.ឈ្មោះ អឿរ ដាវីដ ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ មន្ត្រីយោធា មានទីលំនៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

២.ឈ្មោះ ម៉ូ ដាណែត ភេទស្រី អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

វត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន ០៨កញ្ចប់ ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងឧបករណ៍សេពថ្នាំញៀនមួយចំនួនធំ អាវដែលមានស្លាកឈ្មោះ ព្រ. អឿរ ដាវីដ (ខ.ម) ចំនួន ០១សម្រាប់ និងរថយន្តចំនួន ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងកម្លាំងជំនាញបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់ ៕

Turbo tech solutions
HQP