នគរបាល​ ស្រុក​មោងឫស្សី​បានបង្ក្រាប​ឃាត់ខ្លួន​សង្ស័យ ​២​នាក់​ នឹងដកហូត​សារធាតុ​ញៀន ​៥​ថង់​

271

​បាត់ដំបង​ ៖​ អនុវត្ត​តាម​មតិ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​ទាំង​យោបល់​របស់​លោក​ឧត្តមសេនីយ៍ត្រី​ កុយ​ ហៀ​ង​ ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ នៅ​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១១​និង​១៥​នាទី​ ត្រង់​ចំណុច​ក្រុម​ទី​១១​ ភូមិ​ប្ញ​ស្សី​១​ ឃុំ​មោង​ ស្រុក​មោងឫស្សី​ លោក​វរសេនីយ៍ឯក​ ស​ គឺ​ម​ឡុ​ង​ អធិការ​នគរបាល​ស្រុក​មោងឫស្សី​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្នុង​អង្គភាព​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ ធ្វើការ​បង្ក្រាប​ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​០១​ករណី​ ក្នុង​បទល្មើស​ជាក់ស្ដែង​។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ ឈ្មោះ​ ឌឿ​ន​ ដា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ និង​ឈ្មោះ​ ឆុ​ន​ រ៉ា​វី​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ឫស្សី​១​ ឃុំ​មោង​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ ។​ វត្ថុ​តាង​ចាប់​យក​បាន​ ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (​ម៉ា​ទឹកកក​ ICE)​ ចំនួន​ ០៥​ថង់​ ដែកកេះ​ចំនួន​០៣​ កាបូប​ចំនួន​០៣​ និង​ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​ ។​

​ករណី​នេះ​ កម្លាំង​នគរបាល​ស្រុក​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ និង​វត្ថុ​តាង​មក​កាន់​ការិយាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​អនុវត្ត​បន្ត​តាម​ផ្លូវច្បាប់​ ៕

Turbo tech solutions
HQP