នគរបាលខេត្តតាកែវ បានប្រកាសរកឃើញ និងបង្ហាញអត្តសញ្ញាណមនុស្សចំនួន ៣៥នាក់ ដែលឆ្លងជំងឺកូវីដ ១៩

176

តាកែវ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបង្ហាញអត្តសញ្ញាណមនុស្សចំនួន៣៥នាក់បន្ថែមទៀត ដែលបានឆ្លងជំងឺកូវីដ១៩។ នេះបើតាមរបាយការណ៍ ដែលទទួលបាន នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបង្ហាញថា អ្នកជំងឺទាំង៣៥នាក់នេះរួមមាន៖ នៅស្រុកសំរោងមានចំនួន១២នាក់, នៅស្រុកព្រៃកប្បាសចំនួន១៥នាក់, នៅស្រុកបាទីចំនួន២នាក់, នៅស្រុកទ្រាំងចំនួន២នាក់, នៅស្រុកគិរីវង់ចំនួន២នាក់ និងនៅស្រុកត្រាំកក់ចំនួន២នាក់៕

Turbo tech solutions
HQP