រដ្ឋបាលខេត្តត្បូងឃ្មុំ រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវី១៩ ចំនួន៨នាក់ ក្នុងនោះមានទារិកាម្នាក់

486

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៨នាក់ ក្នុងនោះមានទារិកាម្នាក់ បន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩ ទាំង៨នាក់នេះ រស់នៅស្រុកក្រូចឆ្មារ និងស្រុកពញាក្រែក ក្នុងនោះមានអ្នកជំងឺចំនួន៣នាក់ ទើបវិលត្រឡប់មកពីភ្នំពេញ។

ប្រសិនបើប្រជាពលរដ្ឋមានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពងករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនស្នាក់នៅ និងរាយការជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមលេខទូរស័ព្ទលេខ៖ ០១២ ៩៨៣ ៦៣៩/ ០៩៧ ៦៤៧ ៧៧ ៣៧/ ០១២ ៩៦៨ ៤៣២ និង ០៩៧ ៩៧៩ ៩៨ ៩៨៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ៖

Turbo tech solutions
HQP