រថយន្តបាឡែនមួយគ្រឿងបានរេចង្កូតធ្លាក់ចូលប្រឡាយ ទាំងយប់

361

កំពង់ស្ពឺ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២១ និង១៥នាទី មានរថយន្ត ០១គ្រឿង ម៉ាកបាឡែន ពណ៌សំបកឪឡឹក ពាក់ស្លាកលេខកំពង់ស្ពឺ 2A-7836 បើកបរពីទិសកើតទៅលិច បានរេចង្កូតធ្លាក់ចូលប្រឡាយ ត្រង់ចំណុចប្រឡាយទឹកភូមិវល្លិ៍ប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មន្រ្តីនគរបាលស្រុកសំរោងទង បានឲ្យដឹងថា អ្នកបើកបរឈ្មោះ ជី សុខហ័រ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្រាំងស្ពឺ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសស្រាល ចំពោះរថយន្តខូចខាតកម្រិតស្រាល ។

បច្ចុប្បន្នរថយន្ត ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាហែង ៕

Turbo tech solutions
HQP