សូមប្រុងប្រយត្ន័!ខេត្តឧត្តរមានជ័យប្រកាស់រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ម្នាក់ទៀត ជាពលករមកពីប្រទេសថៃ

151

(ឧត្ដរមានជ័យ)៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីករណីវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ទៀតដែលទើបរកឃើញ ជាពលករមកពីប្រទេសថៃ។

បុរសដែលរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ ឈ្មោះ ហេង វីឡា អាយុ៣៥ឆ្នាំ មានទីលំនៅភូមិបាក់ព្រី ឃុំបឹងដោ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ បុរសរូបនេះបានធ្វើដំណើរមកពីប្រទេសថៃ នៅពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ តាមច្រកព្រំដែនអន្ដរជាតិអូស្មាច់៕

Turbo tech solutions
HQP