រដ្ឋបាលក្រុងកំពង់ឆ្នាំង រកឃើញអ្នកកើតកូវីដចំនួន០២នាក់ ម្នាក់ជាអ្នកសារព័ត៌មាន សូមអ្នកដែលពាក់ព័ន្ធ និងចូលអាហារដ្ឋាន «បុរីបឹងកំប្លោក» យកទៅធ្វើតេស្តរកកូវីដ១៩ ជាបន្ទាន់

159

កំពង់ឆ្នាំង៖ រដ្ឋបាលក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ពីការរកឃើញអ្នកកើតកូវីដ១៩ លើបុគ្គល២នាក់ រួមមានឈ្មោះ យឹម សុខារិន និងឈ្មោះ លន់ ទ្រី។

សេចក្តីប្រកាសព័ត៌មានខាងលើបញ្ជាក់យ៉ាងដូច្នេះ៖ «រដ្ឋបាលក្រុងកំពង់ឆ្នាំង សូមអំពាវនាវដល់បងប្អូនដែលមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោល ជាមួយនឹងឈ្មោះ យឹម សុខារិន និងឈ្មោះ លន់ ទ្រី ទាំងអស់ និងអ្នកដែលធ្លាប់ចូលទៅអាហារដ្ឋាន «បុរីបឹងកំប្លោក» មេត្តាប្រញាប់រួសរាន់មកជួបក្រុមគ្រូពេទ្យដើម្បីយកសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅមន្ទីពេទ្យខេត្តកំពង់ឆ្នាំងចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»

Turbo tech solutions
HQP