បន្ទាយមានជ័យ៖ យោងតាមលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញថ្ងៃទី១៥ ខែឧសភានេះ បានចេញសេចក្តីសម្រេច ស្តីពីការបិទផ្ទះសំណាក់MB ខាងត្បូងសួនមានជ័យ ស្ថិតនៅភូមិ៣ ឃុំព្រះពន្លា ក្រុងសិរីសោភ័ណ ដោយទីតាំងនេះមានការពាក់ពន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវិដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ គុម្ភៈ ២០២១ ជាបណ្តោះអាសន្នសំរាប់រយៈពេលពីរសប្តាហ៍ គឺចាប់ពីថ្ងៃទី១៥-២៩ឧសភា ២០២១។
ការបិទបណ្តោះអាសន្ននេះក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀតរហូតមានការចេញសេចក្តីសម្រេចជាថ្មី។




