នគរបាលស្រុកកំពង់សៀម បានឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

327

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម និងដោយទទួលបានការសម្របសម្រួលពី លោក តូច ឧត្តម ព្រះរាជ​អាជ្ញា​រង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១ករណី​ (ដោយប្រើវិធានញុះញុង់) ឃាត់​ខ្លួន​បានជនសង្ស័យ​ចំនួន​ ០៥នាក់ ស្ថិតនៅក្នុងមូលដ្ឋាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

មន្ត្រីនគរបាលស្រុកកំពង់សៀម បានឲ្យដឹងថា ៖ ១.ឈ្មោះ ស៊ុយ ឡុង ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ២.ឈ្មោះ អ៊ុង សំបូរ រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ៣.ឈ្មោះ ខេន ដាវិត ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ៤.ឈ្មោះ ហ៊ីង ផានិត ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងផ្សាដែក មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ៥.ឈ្មោះ ជិន អន ភេទប្រុស អាយុ ៥៨ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ប្រភពដដែលបានបន្តថា ៖ វត្ថុតាងដែលបានធ្វើការដកហូតរួមមាន ម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន ០៨កញ្ចប់​(ធំ០៣កញ្ចប់) ទូរស័ព្ទដៃចំនួន ០៥គ្រឿង ម៉ូតូចំនួន០៥គ្រឿង  ឧបករណ៍សេពមួយសម្រាប់ និងប្រាក់ញុះញុង់ចំនួន ៤៥០.០០០៛ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Turbo tech solutions
HQP