រដ្ឋបាលខេត្តកំពត បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ ចំនួន២នាក់ថ្មីទៀត ដែលចេញពីរាជធានីភ្នំពេញ

278

(កំពង់ស្ពឺ)៖ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពតបានចេញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន ២នាក់ថ្មីទៀត ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពតបានបញ្ជាក់ថា អ្នកជំងឺទី១ មានឈ្មោះ ឯក រុំ អាយុ ៥៧ឆ្នាំ ទីលំនៅសព្វថ្ងៃ ភូមិអង្គរជ័យ ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត មុខរបរជាអ្នករត់ម៉ូតូឌុប (ម្ដុំបឹងកក់មួយ ខណ្ឌទួលគោក) ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គរជ័យ។

អ្នកជំងឺទី២ មានឈ្មោះ តី កុសល់ អាយុ ៤៧ឆ្នាំ ទីលំនៅសព្វថ្ងៃ ភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរជាកម្មករសំណង់ (ជាងផ្សាដែក) នៅក្រុមហ៊ុនប៊ូយ៉ុងសែនសុខ ជិតផ្សារទំនើប AEON Mall 2 រាជធានីភ្នំពេញ៕

Turbo tech solutions
HQP