អជ្ញាធរខេត្តព្រះវិហារ បានរកឃើញទីតាំងចំនួន០២ ដែលពាក់ព័ន្ធនិងអ្នកមានផ្ទុកជំងឺកូវីដ-១៩ម្នាក់ ធ្វើដំណើរឆ្លងកាត់ខេត្តព្រះវិហារ

334

ព្រះវិហារ៖ នាយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីមន្រ្តីសុខាភិបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០១នាក់ ឈ្មោះ គេង រ៉ាវី ភេទប្រុស មុខរបរអ្នកលក់សំបកកង់រថយន្តក្រុមហ៊ុន wing force បានធ្លាប់បានធ្វើដំណើរពីខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ មកកាន់ខេត្តព្រះវិហារ និងបានស្នាក់នៅផ្ទះសំណាក់ម៉ាលីម៉ា ក្រុងព្រះវិហារ និងចូលពិសារបាយពីល្ងាច និងព្រឹកនៅតូបបាយមួយកន្លែងទល់មុខសាលាក្រុងព្រះវិហារ ព្រមទាំងបានចេញពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យ និងបន្តទៅកាន់ខេត្តប៉ៃលិន ។

អជ្ញាធរខេត្តព្រះវិហារ បានដាក់ចេញនូវវិធានការចំពោះអ្នកប៉ះពាល់ផ្ទាល់ឬប្រយោល ដោយយកសំណាករហ័ស និងយកទៅធ្វើចត្តាឡីស័កក្នុងមណ្ឌលចតា្តឡីស័កកំរិត២។

ជាមួយគ្នានោះរដ្ឋបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានប្រវត្តិស្នាក់នៅ និងពិសារបាយ នៅផ្ទះសំណាកមាលីម៉ា និងតុបាយទល់មុខសាលាក្រុងព្រះវិហារ អញ្ជើញមកយកសំណាក និងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័ក ឬទំនាក់ទំនង០១២ ៩៨៤ ៦៨៩/០៨៨ ៥៩៦ ៤៤៩៦ ៕

Turbo tech solutions
HQP