ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនពីបទ រក្សាទុកជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

139

សៀមរាប៖ នៅថ្ងៃសៅរ៍៤កើត ខែ ជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០២និង ១០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យការពារនិងអន្តរាគមន៍ បានដាក់គោលដៅបិទខ្ទប់នៅចំនុចភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង /ខេត្តសៀមរាប បានឃាត់ជនសង្ស័យចំនួ០១នាក់ ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ជនសង្ស័យឈ្មោះ ប៊ុត ធឿន ភេទប្រុស ឆ្នាំកំណើត ១៩៨០ ជនជាតិខ្មែរ មុខរបរ កម្មករលើកបន្លែ មានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។

ក្នុងប្រតិបត្តិការ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន ម្សៅមេតំហ្វេតាមីនចំនួន១០កញ្ចប់ ស្មើនឹងទម្ងន់៤.៤១ក្រាម (ទាំងសំបក) និងទូរស័ព្ទដៃចំនួន ០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២១ ៕

Turbo tech solutions
HQP