បុរសម្នាក់មានជំងឺសសៃប្រសាទគិតខ្លីចងកសម្លាប់ខ្លួន នៅមណ្ឌលចត្តាឡីស័កកំរិត១​ អនុវិទ្យាល័យព្រែកនរិន្ន ស្រុកឯកភ្នំ

332

បាត់ដំបង៖​ នៅថ្ងៃទី​១៥​ ខែឧសភា​ ឆ្នាំ​២០២១ វេលាម៉ោង១៣ និង១០នាទី មានករណីអត្តឃាតមួយកើតឡើង បណ្តាលមកពីជនរងគ្រោះមាន​ជម្ងឺ​សរសៃ​ប្រសាទទេីបគិតខ្លីចងកសម្លាប់ខ្លួន នៅមណ្ឌលចត្តាឡីស័កកំរិត១​ អនុវិទ្យាល័យព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

មន្រ្តីនគរបាលស្រុកឯកភ្នំ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថន​ ចាន់ធី ភេទប្រុស​ អាយុ​ ៣៦ឆ្នាំ មានទីលំនៅនៅភូមិក្តុល សង្កាត់​ក្តុលដូនទាវ ក្រុងបាត់ដំបង​ ចងករដោយប្រើខ្សែកន្សែងក្រម៉ាការ៉ូពណ៌សលាយពណ៌ក្រហម នៅនឹងឥដ្ឋប្រហោងក្នុងបន្ទប់ស្នាក់នៅ ។

ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះខាងលើ សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណីនៅវត្តក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ៕

Turbo tech solutions
HQP