ជនជាតិចិនជាចោរប្លន់ប្រដាប់អាវុធបានបាញ់តបតជាមួយសមត្ថិកិច្ចក្រោយពេលប្លន់…

218

ព្រះសីហនុ៖ ជនជាតិចិនម្នាក់នឹងបក្សពួកចំនួនពីរអ្នកទៀតត្រូវបានសមត្ថិកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីប្រេីកាំភ្លេីងខ្លីភ្ជង់ប្លន់ទៅលើបុរសម្នាក់ដែលជាជនជាតិចិនដូចគ្នា បណ្តាលឲ្យផ្ទុះអាវុធចំនួនមួយគ្រាប់ តែមិនបានសម្រេច។

ហេតុការណ៍ខាងលេីបានកេីតឡេីងនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧ នឹង ៥០នាទី តាមបណ្តោយផ្លូវ សេតេ ស្ថិតនៅក្រុមទី១៧ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថិកិច្ចថា មានជនជាតិចិនប្លន់ជនជាតិចិនដូចគ្នា នឹងមានការផ្ទុះអាវុធចំនួនមួយគ្រាប់ផងដែរ ដែលជនសង្ស័យមានភិនភាគ ពាក់អាវយឺតដែខ្លីពណ៍ខ្មៅ នឹងស្លៀកខោខញវប៊យជេីងខ្លី។

បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងជំនាញផែនការងារ នគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស កម្លាំងប៉ុសិ្តសង្កាត់៣ ចុះទៅដល់កន្លែងកេីតហេតុ តែជនសង្ស័យបានរត់គេចខ្លួនបាត់អស់ សមត្ថិកិច្ចបានបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ នឹងល្បាតស្វែងរកជនសង្ស័យតាមភិនភាគដែលប្រជាពលរដ្ឋបានរាយការណ៍ លុះដល់ចំណុចចំណោតតាខ្វាន់ ត្រង់ផ្លូវលំតូចមួយ ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃេីញជនសង្ស័ដែលជាខ្មាន់កាំភ្លេីង ភ្លាមនោះសមត្ថកិច្ចបានស្រែកឲ្យជនសង្ស័យឈប់ ស្រាប់តែជនសង្ស័យបានទាយកាំភ្លេីងពីចង្កេះបាញ់មកលេីសមត្ថកិច្ច ចំនួន០២គ្រាប់ តែសំណាងល្អមិនត្រូវសមត្ថកិច្ចនោះទេ បន្ទាប់មកជនសង្ស័យបានរត់ចូលផ្ទះទុកចោលមួយកន្លែង នឹងបន្តរត់ឆ្លងពីផ្ទះមួយទៅផ្ទះមួយដើម្បីរត់គេចខ្លួន កម្លាំងសមត្ថកិច្ចបានបន្តសហការគ្នាតាមចាប់ជនសង្ស័យរហូតដល់វេលាម៉ោង ១៨ នឹង ៤០នាទី ទេីបចាប់បានជនសង្ស័យម្នាក់កំពុងតែពួនលាក់ខ្លួនក្បែរផ្ទះប្រជាពលរដ្ឋ។ បន្ទាប់មកនៅវេលាម៉ោង ១៩ នឹង ០០នាទី ខាងកាសុីណូ ជុិនបុី៣ ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានទូរស័ព្ទរាយការប្រាប់កម្លាំងសមត្ថកិច្ចជំនាញថា ជនរងគ្រោះដែរត្រូវបានជនសង្ស័យភ្ជង់ប្លន់នោះ គឺជាបុគ្គលិករបស់ កាសុីណូ ជុិនបុី៣ ហេីយខាងក្រុមហ៊ុនកាសុីណូ បានឃាត់ខ្លួនបក្សពួកចំនួន ០២នាក់ ប្រគល់ឲ្យសមត្ថកិច្ច។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានចំនួន ០៣នាក់ក្នុងនោះមានឈ្មោះ ៖

១ ឈ្មោះ ZHANG DONG ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន(មិនយកជាប់ខ្លួន)។

២ ឈ្មោះ YUE XIAO BING ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែន(មិនយកជាប់ខ្លួន)។
៣ ឈ្មោះ YANG TIANYIN​ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិពិតប្រាកដ លិខិតឆ្លងដែន(មិនយកជាប់ខ្លួន)។

វត្ថុតាងឃាត់បានរូមមាន៖
-កាំភ្លេីងខ្លី ០១ ដេីម ម៉ាក K59 មានលេខសម្គាល់:7777
-បង់កាំភ្លេីង ០១ មានគ្រាប់ ០៤ គ្រាប់
(ប្រភេទ 9mm ឆ្នៃក្បាលគ្រាប់)
-សំបកកាទុស ០៥ គ្រាប់៕

ជនសង្ស័យទាំង ០៣ នាក់ ត្រូវបាននគរបាលសមត្ថកិច្ចឃាត់ខ្លួនដេីម្បីចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទដោយ៖ លោក ឧត្តម ឯកស័ក

Turbo tech solutions
HQP